សាលាក្រុងចាប់ផ្តើមប្រជុំការអនុវត្តគម្រោងផ្លូវថ្មើរជើង Walk Street

រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែកញ្ញា បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង Walk Street ដើម្បីរៀបចំត្រូវអនុវត្ត។

កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

គម្រោងនេះនឹងអនុវត្តតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងកសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គម្រោងសាងសង់ផ្លូវថ្មើរជើង Walk Street នេះគឺធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង និងសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង។

គម្រោងនេះធ្វើឡើងក្រោយពេលដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយានទូទាំងរាជធានី-ខេត្ត។ (អានបន្ថែម)

រូបភាពដោយ ទំព័រហ្វ៊េសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
រូបភាពដោយ ទំព័រហ្វ៊េសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
រូបភាពដោយ ទំព័រហ្វ៊េសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ

រូបភាពគោលដោយ William

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]