ថវិកា ១០០ លានដុល្លារត្រូវបានអនុម័តសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកាលនៅថ្ងៃទី ០៤ ខែកញ្ញា បានអនុម័តថវិកាចំនួន ១០០ លានដុល្លារអាមេរិកសម្រាប់សាងសង់ និងស្តារ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ។

កញ្ចប់ថវិកានេះ បញ្ចេញបន្ទាប់ពីផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ និងអូរធម្មជាតិត្រូវបានខូចខាតខ្លាំង ស្របពេលដែលខេត្តព្រះសីហនុមានការកើនឡើងនៃសំណង់ ប្រជាជន សំរាម និងបរិមាណទឹកភ្លៀងក្នុងរដូវវស្សា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកម្រាស់២ទំព័រថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុម័ត ថវិកាចំនួន ១០០ ដុល្លារសហរដ្ឋអាមេរិកសម្រាប់ការសាងសង់ផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឺកកង្វក់ ក្នុងខេត្តព្រះសីហនុដែលបានពិភាក្សាកន្លងមក។ (អានបន្ថែម)

ដើម្បីបើកមុខទឹកហូរ និងដោះស្រាយជំនន់ ទឹកភ្លៀង គម្រោងនេះនឹងមានការស្តារអូរធម្មជាតិចំនួន ៥ និងលូដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងការរំលោភយកចំណីអូរ និងប្រឡាយ។

លើសពីនេះទៀត គម្រោងនេះក៏មានការជួសជុលផ្លូវចំនួន ២២ ខ្សែ នៅទូទាំងទីក្រុងស្របតាមស្តង់ដារបច្ចេកទេស។ ការស្ថាបនាផ្លូវនេះ នឹងផ្តោតលើវិធានការបច្ចេកទេស ដូចជា គុណភាពសំណង់ ទំហំផ្លូវ ការបំពាក់ខ្សែកាប បណ្តាញទូរគមនាគមន៍ បំពង់ទឹកស្អាត និងប្រព័ន្ធទឹកកង្វក់និងទឹកភ្លៀង។

យោងតាមលទ្ធផលនៃការសិក្សាលទ្ធភាពដែលបានពិភាក្សាថ្មីៗនេះ គម្រោងខាងលើគ្រោងនឹងអនុវត្តជាបីដំណាក់កាល ដែលដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០១៩-២០២១ ដំណាក់កាលទី ២ ចាប់ពី ២០២១-២០២៣ និងដំណាក់កាលទី ៣ ចាប់ពី ២០២៣-២០៣០ ។ (អានបន្ថែម)

រូបភាពដោយ ទំព័រហ្វ៊េសប៊ុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាពដោយ ទំព័រហ្វ៊េសប៊ុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាពដោយ ទំព័រហ្វ៊េសប៊ុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រូបភាពគោលដោយ ទំព័រហ្វ៊េសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]