ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រោងចក្រស្ថិតនៅកោះភូគុក ឬហៅថាកោះត្រល់ផ្នែកខាងត្បូងនៃប្រទេសវៀតណាម បានបើកដំណើរការដើម្បីបំលែងខ្សាច់សមុទ្រទៅជាខ្សាច់សំណង់។ ការបើករោងចក្រនេះ គឺស្របពេលដែលតម្រូវការខ្សាច់សំណង់ជាសកល កំពុងមានការខ្វះខាត ហើយម៉្យាងទៀត ស្របពេលដែលវៀតណាមកំពុងប្រឈមនឹងវិបត្តិខ្សាច់សម្រាប់ឧស្សាហកម្មសំណង់ ដោយសារខ្សាច់ប្រភេទល្អ គឺរំពឹងថានឹងអស់នៅឆ្នាំ ២០២០ខាងមុខនេះ។
នៅក្នុងដំណើរការដែលត្រូវបានទទួលសិទ្ធិដោយវិស្វករជនជាតិវៀតណាមឈ្មោះ Vo Tan Dung ក្នុងឆ្នាំ ២០១១ ខ្សាច់សមុទ្រត្រូវបានផ្លុំបំបែកដោយទឹក ដើម្បីយកសារធាតុអំបិល និងសារធាតុមិនបរិសុទ្ធផ្សេងទៀតចេញ មុនពេលធ្វើការចម្រុះម្តងទៀត។ យោងតាមការសាកល្បងដោយវិទ្យាស្ថានវិទ្យាសាស្ត្រវៀតណាម នៅខែមីនា ឆ្នាំ ២០១៨ បានបញ្ជាក់ថា ខ្សាច់ដែលបានកែច្នៃគឺសមរម្យសម្រាប់ការសាងសង់។
បច្ចេកទេសនេះ ត្រូវបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Phan Thanh Construction ហើយរោងចក្រនៅលើកោះដែលនៅក្បែរឆ្នេរសមុទ្រកម្ពុជាឥឡូវអាចផលិតខ្សាច់ប្រភេទល្អបានប្រមាណជា ២០០ ម៉ែត្រគូបក្នុងរយៈពេលតែ ១ ម៉ោង។