ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែតុលា បានប្រកាសពីគោលបំណងដ៏ធំមួយរបស់សម្តេច គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនឹងតភ្ជាប់កម្ពុជាទៅកាន់ប្រទេសថៃ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ប្រមាណជា១,១៨៣នាក់ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីវឌ្ឍន៍ភាពនៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយសម្តេច ក៏បានប្រកាសពីគោលបំណងក្នុងការកសាងបន្ថែមទៀត។
សម្តេចថ្លែងថា៖ «ឥឡូវនេះស្ពានរវាងក្រូចឆ្មានឹងស្ទឹងត្រង់ជិតត្រូវបានតភ្ជាប់ហើយ…ឥឡូវយើងតភ្ជាប់ពេញប្រទេសហើយ អ្វីដែលជាបំណងរបស់ខ្ញុំបន្តទៅទៀត គឺខ្ញុំតភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ»។
តាមការបញ្ជាក់របស់សម្តេច ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើ គឺនឹងចាប់ផ្តើមពីបាត់ដំបងតភ្ជាប់មកផ្លូវលេខ៥៧ ពីខេត្តពោធិ៍សាត់ ហើយនឹងតម្រង់ទៅព្រំដែនថ្មដារ។ (អានបន្ថែម)
ក្រោយពីបានរកទុនវិនិយោគនាពេលកន្លងមក (អានបន្ថែម) សម្តេចបន្តថា៖ «នៅពេលខាងមុខ នឹងបើកការដ្ឋានសាងសង់តភ្ជាប់ពីសំឡូតមកពោធិ៍សាត់ ហើយកាត់ចេញទៅកោះកុងដើម្បីតភ្ជាប់របៀង»។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំងបួនដែលជំរុញឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងសម្រាលបន្ទុកទៅលើការចំណាយក្នុងការធ្វើដំណើរផងដែរ។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធខាងលើ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាបន្តកសាងបន្ថែមទៀតនាពេលខាងមុខ។
រូបភាពគោលដោយទំព័រហ្វ៊េសប៊ុក Samdech Hun Sen, Cambodian Prime Minister