គម្រោងហេដ្ឋារចនាសម្ពន្ធ័នៅសិង្ហបុរីត្រូវបានជ្រើសរើសជាគម្រោងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើននៅប្រទេសសិង្ហបុរីថាជាគម្រោងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩។ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ គឺផ្តល់កិត្តិយសដល់ការងារដ៏អស្ចារ្យរបស់អ្នកប្រើប្រាស់កម្មវិធី software របស់ក្រុមហ៊ុន Bentley ផ្នែកការរចនា ការសាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។ គណៈកម្មធិការវិនិច្ឆ័យឯករាជ្យចំនួន ១២ រូបដែលជាអ្នកជំនាញក្នុងឧស្សាហកម្មដ៏ឆ្នើម បានជ្រើសរើសអ្នកប្រកួតផ្តាច់ព្រ័ត្រចំនួន ៥៤ នាក់ក្នុងចំណោមអ្នកប្រកួតទាំង ៥៧១ នាក់នៃស្ថាប័នចំនួន ៤៤០ ស្ថាប័នក្នុងប្រទេសចំនួន ៦០ប្រទេសដែលបានដាក់ពាក្យ។

គម្រោងនានានៅប្រទេសសិង្ហបុរីដែលមានឈ្មោះជាគម្រោងផ្តាច់ព្រ័ត្រសម្រាប់កម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ ទាក់ទងទៅនឹងផ្នែកការឆ្ពោះទៅរកភាពជឿនលឿននៃឌីជីថលក្នុងហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជា៖

វិស្វកម្មភូមិសាស្ត្រ
ក្រុមហ៊ុន ARUP Singapore Pte Ltd – ការអភិវឌ្ឍចម្រោះTanjong Pagar – សិង្ហបុរី
សង្ខេបគម្រោង៖ អគារ Guoco Tower គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះកម្ពស់ ៦៤ ជាន់ដែលមានជម្រៅ១៨ ម៉ែត្រ និងជាន់ក្រោមដីចំនួន៣ភ្ជាប់ទៅនឹងស្ថានីយរថភ្លើង MRT។ ក្រុមហ៊ុន ARUP Singapore ត្រូវជ្រើសរើសជាទីប្រឹក្សាដើម្បីអភិវឌ្ឍការរចនាគ្រឹះដែលត្រូវនឹងលក្ខណៈជាក់លាក់ដែលនឹងជះឥទ្ធិពលដល់ស្ថានីយរថភ្លើង MRT និងរចនាសម្ព័ន្ធទីក្រុងជុំវិញនោះ។

កម្មវិធី software របស់ Bentley បានជួយសំរួលដល់ការធ្វើគំរូ ការធ្វើផែនការ និងការប្រើប្រាស់ពេលវេលាយ៉ាងមានប្រសិទ្ធិភាពតាមគ្រោងការណ៍។ វាក៏គ្រប់គ្រងផលប៉ះពាល់លើការងារ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ផងដែរ។

រោងចក្រផលិតទឹក និងប្រព្រឹត្តិកម្មទឹកកង្វក់
ក្រុមហ៊ុន AECOM Singapore Pte Ltd and Keppel Infrastructure Holdings Pte Ltd – រោងចក្រ Keppel Marina East Desalination

សង្ខេបគម្រោង៖ រោងចក្រ Keppel Marina East Desalination Plant (KMEDP) គឺជារោងចក្រ ចម្រាញ់ជាតិអំបិលខ្នាតធំដែលអាចចម្រាញ់ទឹកអំបិលពីសមុទ្រឬទឹកសាបពីអាងស្តុកទឹកម៉ារីណា។ អគារនេះភាគច្រើនគឺនៅក្រោមដី ហើយមានផ្ទៃដីទំហំ ២០,០០០ ម៉ែត្រការ៉េដែលមានផ្ទៃខាងលើជាសួន និងការរចនាស្ថាបត្យកម្មមិនធម្មតា។ ក្រុមការនៃគម្រោងបានប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន Bentley ដើម្បីបើកយុទ្ធសាស្រ្ត BIM ក្នុងការរចនា និងសាងសង់។ ឌីជីថលភ្លោះរបស់ KMEDP ក៏កំពុងស្ថិតក្នុងការអភិវឌ្ឍន៍ផងដែរ។

ក្រុមហ៊ុន Jacobs Engineering Group and Singapore’s National Water Agency, PUB – រោងចក្រចម្រោះទឹក Tuas – សិង្ហបុរី

សង្ខេបគម្រោង៖ រោងចក្រចម្រោះទឹក Tuas គឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធលូទឹកជ្រៅក្រោមដីដំណាក់កាលទី ២ និងក៏ជាគំនិតផ្តួចផ្តើមរបស់ PUB នៃក្រុមហ៊ុន Singapore’s National Water Agency ដើម្បីបម្រើតម្រូវការទឹករបស់ប្រទេសសិង្ហបុរី។ ក្រុមការងារនៃគម្រោងបានប្រើប្រាស់កម្មវិធី Bentley ដើម្បីបង្កើតគំរូ 3D ដែលធានាបាននូវការរចនា និងការសម្របសម្រួលពហុជំនាញក្នុងកំឡុងពេលរចនា និងដំណាក់កាលនៃគម្រោង។

អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងពិធីប្រគល់ពានរង្វាន់ និងការប្រគួតនៅថ្ងៃទី ២៤ ខែតុលា ក្នុងអំឡុងពេលសន្និសីទពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលា នៅប្រទេសសិង្ហបុរី នៅឯមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Marina Bay Sands ។ សន្និសីទប្រចាំឆ្នាំនេះ នឹងស្វែងយល់ពីការបង្កើតថ្មីនៅក្នុងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធដែលអាចជួយដល់ការផ្តល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនិងការអនុវត្តបានយ៉ាងល្អ។ ប្រធានបទនៃសន្និសីទឆ្នាំនេះ គឺការជំរុញ BIM តាមរយៈឌីជីថលភ្លោះ។

- Video Advertisement -