ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋបាលរាជធានី បានបង្ហាញគម្រោងកសាងផ្លូវក្រោមដី ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំនុច មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សនិស្សិត។
គម្រោងស្ថាបនាផ្លូវក្រោមដីនេះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅនេះ ក្រោមវត្តមានរបស់អភិបាលក្រុងភ្នំពេញ។
ការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំនុចនោះ។
បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានផ្លូវក្រោមដីចំនួន ពីរទីតាំង ដោយផ្លូវក្រោមដីទីមួយស្ថិតនៅស្ពានអាកាស ៥មករា និងមួយទីតាំងទៀត ស្ថិតនៅស្ពានអាកាសស្ទឹងមានជ័យ។
ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញ បានកសាងស្ពានអាកាសថ្មើរជើង ចំនួន៥ទីតាំង ក្នុងរាជធានីភ្នំពេញ ហើយតាមផែនការ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ជាច្រើនកន្លែងទៀត ជាពិសេសសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង មានទីតាំងនៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារនានា៕