ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ម្រោងកែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ភាគខាងត្បូង ដែលជាកម្ចីឥណទានសម្បទាន ពីអង្គការចៃកា (JICA) សម្រេចបាន ១៥% ហើយ នេះបើយោងតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមគេហទំព័រក្រសួងព័ត៌មាន គម្រោងកែលម្អផ្លូវជាតិលេខ ៥ ព្រែកក្ដាម-ធ្លាម្អម ភាគខាងត្បូង ដែលមានប្រវែងសរុប ១៣៥.២៤ គីឡូម៉ែត្រ ត្រូវបានសាងសង់ចាប់តាំងពីខែ មេសា ឆ្នាំ២០១៨ មក ហើយ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មេសា ឆ្នាំ ២០២២។
«គម្រោងអភិវឌ្ឍផ្លូវជាតិលេខ ៥ នេះ នឹងក្លាយទៅជាផ្លូវហាយវ៉េមួយក្នុងតំបន់អាស៊ាន គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់សកម្មភាពក្នុងតំបន់។» នេះបើតាមការឱ្យដឹងពី លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA Press Tour) នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០។
គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ ៥ នេះ ចំណាយទឹកប្រាក់ប្រមាណ ២៤៦ លាន ៣៥ម៉ឺនដុល្លារអាមេរិក ដែលជាកម្ចីឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ (អានបន្ថែម)
ក្រោយពេលកសាងរួចរាល់ កំណាត់ផ្លូវផ្លូវអាស៊ានហាយវេនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើនការនាំចេញ-នាំចូលក្នុងប្រទេស និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា។ ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ចេញពីការដឹកជញ្ជូនតាមដងផ្លូវនេះ៕

