ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងសាងសង់រោចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី២ ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកបាន ៣៩០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងដាក់ឱ្យដំណើរការផលិតនៅឆ្នាំ ២០២៣ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងរដូវប្រាំង។
បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ ផ្តល់សេវាដោយរោងចក្រចំនួន ៤ ដែលមានសមត្ថភាពផលិតទឹកស្អាតបានជាមធ្យម ៦០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ តួលេខនេះ បង្ហាញពីកម្រិតខ្វះខាតយ៉ាងច្រើន បើធៀបទៅនឹងតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ប្រមាណ ៧០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ដីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២០ ចេញថ្ងៃទី ១២ខែមីនាកន្លងទៅនេះ។
បន្ថែមទៅលើរោងចក្រផលិតទឹកស្អាតដែលមានស្រាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងបន្តសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែង ដំណាក់កាលទី២នេះរោងចក្រផលិតទឹកស្អាតនេះ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនបារាំង VINCI Construction Grands Projects។ គម្រោងនេះ មានការប៉ាន់ប្រមាណថា អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១លាននាក់ ស្មើនឹងប្រជាជនជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ ដែលនឹងចំណាយថវិកា ប្រមាណ ៤៥ លានដុល្លារដើម្បីសាងសង់។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន VINCI Construction Grands Projects ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថា គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះផងដែរ៕ (អានបន្ថែម)
