ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ប្រទេសកម្ពុជា និងជប៉ុន កាលពីពេលថ្មីៗនេះ បានពិភាក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍកំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ការពិភាក្សានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu នៅកម្ពុជាកាលពីថ្ងៃទី ២១ និង ២២ ខែសីហា កន្លងទៅនេះ។
គម្រោងអភិវឌ្ឍកំពង់ផែ ត្រូវបានលើកឡើងមកពិភាក្សាស្របពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកទុនវិនិយោគសម្រាប់ការពង្រីកកំពង់ផែដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ។
យោងតាមលោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ប្រទេសកម្ពុជា បាននិងកំពុងពង្រីកកំពង់ផែព្រះសីហនុជាបន្តបន្ទាប់ ដោយត្រូវបានអនុវត្តជាដំណាក់កាលៗ។
មកទល់ដល់បច្ចុប្បន្ន ការរចនាប្លង់ដំណាក់កាលទី ១ ត្រូវបានបញ្ចប់ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤។ (អានបន្ថែម)
កំពង់ផែទឹកជ្រៅនេះដំណាក់កាលទី ១ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ ដែលកសាងដោយប្រើកម្ចីពីប្រទេសជប៉ុន ប្រមាណ២០៩លានដុល្លារ។
លោក ថៃ ឫទ្ធី ក៏បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំរបស់កំពង់ផែ និង អ្នកបច្ចេកទេស កំពុងសិក្សាជំហានទី២ និង ជំហានទី៣ ដើម្បីឱ្យកំពង់ផែទឹកជ្រៅនេះ អាចឲ្យនាវាធុនយក្សចេញចូលបាន នៅក្នុងរង្វង់ពីឆ្នាំ២០២៧ ទៅ ២០២៨។
លោកថ្លែងថា៖ “ជំហានទីពីរយើងមាន ផែនការកសាងផែដែលមានប្រវែង ៤១០ ម៉ែត្រ ជម្រៅទឹក ១៦ ម៉ែត្រ ហើយជំហានទី៣ គឺ ៤៤០ ម៉ែត្រ ជម្រៅទឹក ១៧,៥០ ម៉ែត្រ”។
ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ប៉ាន់ស្មាននៃគម្រោងសាងសង់កំពង់ផែទឹកជ្រៅដំណាក់កាលពីទីពីរ និងទីបីនេះទេ។
