Bentley ប្រកាសជ័យលាភីទាំង ៥៧ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ឆ្នើមឆ្នាំ ២០២០

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះបេក្ខភាព ៥៧ ដែលនឹងចូលរួមវគ្គប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២០ ឬ Year in Infrastructure 2020 Awards ។

កម្មវិធី Year in Infrastructure 2020 Awards គឺជាវេទិកាលំដាប់ពិភពលោកដ៏ធំមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលប្រើប្រាស់ software គ្រប់គ្រងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលរបស់ Bentley Systems ទូទាំងពិភពលោក ចូលរួមបង្ហាញពីចំណុចពិសេសនៃគម្រោងសាងសង់របស់ខ្លួន។

សម្រាប់ឆ្នាំ ២០២០ នេះ មានគណកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១៦ រូប ដែលបានជ្រើសរើសអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥៧ នាក់ ចេញពីអ្នកចូលរួមជាង ៤០០ ដែលមកពីជាង ៦០ ប្រទេស។

បេក្ខភាពជ័យលាភីទាំង ៥៧ នេះ នឹងធ្វើបទបង្ហាញពីម្រោងរបស់ពួកគេម្ដងទៀត ដើម្បីរកអ្នកឈ្នះចុងក្រោយ ដែលនឹងប្រារព្ធឡើងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០ ក្នុងកម្មវិធី Year in Infrastructure 2020 Conference។

លោក Chris Barron ប្រធានផ្នែកទំនាក់ទំនងរបស់លោក Bentley បានមានប្រសាសន៍ថា៖ «ដោយសារតែមានការរីករាតត្បាតនៃមេរោគកូវីដ១៩ នេះ យើងមិនអាចធ្វើពិធីប្រគល់រង្វាន់ដោយផ្ទាល់បានទេ។ ដូច្នេះសម្រាប់ឆ្នាំនេះ យើងធ្វើកម្មវិធី Year in Infrastructure 2020 Conference តាមរយៈអនឡាញ»។

លោកបន្តថា៖ «តាមរយៈអនឡាញ អ្នកនឹងមានភាពងាយស្រួល ដែលអាចចូលរួមវគ្គណាមួយក៏បាន តាមតែចំណង់ចំណូលចិត្ត ដើម្បីស្វែងយល់ និងចែករំលែកចំណះដឹងប្រកបដោយភាពច្នៃប្រឌិត»។

សម្រាប់ឈ្មោះបេក្ខភាពជ័យលាភីទាំង ៥៧ សូមចុចទីនេះ

- Video Advertisement -