សិង្ហបុរីផ្តល់ដំណោះស្រាយថ្មីដើម្បីបង្ការនិងតាមដានការឆ្លងជំងឺកូវីដសម្រាប់កម្មករសំណង់

ដើម្បីបញ្ឈប់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងចំណោមកម្មករសំណង់ រដ្ឋាភិបាលប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានចែកចាយឧបករណ៍តាមដានជំងឺកូវីដ១៩ បច្ចេកវិទ្យាថ្មី ចំនួន ៤៥០ពាន់គ្រឿងដល់កម្មករសំណង់ កន្លែងដឹកជញ្ជូនឥវ៉ាន់ និងកន្លែងដំណើរការរោចក្រទាំងអស់។

ឧបករណ៍នេះ គឺជាកងដៃដែលតម្រូវឱ្យកម្មករសំណង់គ្រប់រូបពាក់។ រាល់ពេលគាត់ចូលជិតគ្នា ទិន្នន័យនឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលតាមរយៈកម្មវិធីស្មាតហ្វូន TraceTogether។ ប្រសិនបើកម្មករណាម្នាក់ធ្វើតេស្តវិជ្ជមាន ព័ត៌មានលម្អិតរបស់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ នឹងត្រូវបញ្ជូនទៅក្រសួងសុខាភិបាលភ្លាមៗ។

ឧបករណ៍នេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់និយោជិក និងកម្មករ ដែលកំពុងធ្វើការទាំងអស់ ព្រោះប្រសិនបើមាននរណាម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង គឺគាត់នឹងត្រូវបានដាក់ដោយឡែក ដើម្បីកុំឱ្យរីករាលដាលដល់គេ និងបង្អាក់ការងារសាងសង់ទៀតផង។

- Video Advertisement -