ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលកំពុងពិចារណាជំនួសគម្រោងព្រែកជីក ដោយផ្លូវលើអាកាសតភ្ជាប់ពីមហាសមុទ្រឥណ្ឌា មកឈូងសមុទ្រថៃ ដោយគ្រោងនឹងបង្ហាញទីតាំងជាក់លាក់នៅខែមិថុនាខាងមុននេះ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ លោក Saksayam Chidchob កាលពីសប្ដាហ៍មុននេះ។
គម្រោងនេះត្រូវបានរដ្ឋាភិបាលថៃអនុម័តឱ្យសិក្សាតាំងពីខែកញ្ញា ឆ្នាំមុនមកម្ល៉េះ ដោយការសិក្សានឹងត្រូវចំណាយថវិកាប្រមាណ ២,២ លានដុល្លារ ហើយរួមមាន ការវាយតម្លៃផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម ការសិក្សាគំរូអភិវឌ្ឍន៍អាជីវកម្ម និងកម្មវិធីបង្កើតការយល់ដឹងជាសាធារណៈអំពីគម្រោងជាដើម។
បើយោងតាមផែនការដំបូង គម្រោងយក្សនេះជាការភ្ជាប់មហាសមុទ្រឥណ្ឌា មកឈូងសមុទ្រថៃ ត្រង់ចំណុចស្ដួចជាងគេនៃប្រទេស ពោលគឺរវាងខេត្តឈុមផន និងខេត្តរ៉ាក់ណង។ (ដូចក្នុងផែនទី)

គម្រោងនឹងរួមមាន ការសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយក្នុងខេត្តឈុមផន ការលើកកម្ពស់កំពង់ផែចាស់នៅខេត្តរ៉ាក់ណង ការសាងសង់ផ្លូវដែកស្របគ្នា២ខ្សែ និងផ្លូវលើអាកាសប្រវែង ១២០ គីឡូម៉ែត្រ។
ប្រភពដដែលបង្ហាញថា គម្រោងនេះអាចនឹងត្រូវចំណាយថវិកាប្រមាណ ៣១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលថៃកំពុងពិចារណាបើកឱ្យឯកជនចូលរួមវិនិយោគ។
អត្ថប្រយោជន៍សំខាន់មួយនៃគម្រោងនេះ គឺការជួយសម្រួលដល់ដឹកជញ្ជូន ពោលគឺកប៉ាល់មិនចាំបាច់ជិះវាងឆ្លងកាត់ច្រកម៉ាឡាកានោះទេ ដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនបានដល់ទៅមួយថ្ងៃ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានស្នើឡើងដើម្បីជំនួសគម្រោងព្រែកជីកក្រះតម្លៃ ៦៦ពាន់លានដុល្លារអាមេរិក។ ការជំនួសនេះទៀតសោត គឺដោយសារតែគម្រោងព្រែកជីកមានការចំណាយខ្ពស់ពេក បូកផ្សំនឹងបញ្ហាផ្សេងៗ ដូចជាសេដ្ឋកិច្ចនយោបាយ បរិស្ថាន និងសង្គម។
រូបភាពពី៖ Bangkok Post