ឆ្នេរភក់ពីផ្សារក្តាមដល់ព្រៃកោងកាង នៅកែប នឹងត្រូវប្ដូរមុខមាត់ទៅជាឆ្នេរកម្សាន្តស្ដង់ដា

រដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តជាផ្លូវការហើយ លើគម្រោងប្ដូរមុខមាត់ឆ្នេរភក់ប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ដែលស្ថិតក្នុងភូមិថ្មីនៃក្រុងកែប ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

ការកែលម្អនេះ សំដៅលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ពីតំបន់មិនមានការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ ដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងប្រទេសជាតិ។

តាមផែនការ គអឆក នឹងរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ក៏ដូចជារៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ ដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រផងដែរ។

ដោយឡែក ថវិកាសម្រាប់អនុវត្តគម្រោងខាងលើនេះ នឹងបានមកពីការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិខ្លួនឆ្ពោះទៅសួនច្បារ។

គួរបញ្ជាក់ថា ការអនុញ្ញាតនេះធ្វើឡើងក្រោយពេលមានសំណើរបស់ឯកជនលើគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅភូមិថ្មី ខេត្តកែបនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]