គម្រោងសាងសង់ផ្លូវប្របមាត់ឆ្នេរកែប ប្រវែងជាង១១គីឡូម៉ែត្រ គ្រោងចាប់ផ្តើមនៅខែវិច្ឆិកា

គម្រោងកសាងផ្លូវប្របមាត់ឆ្នេរ ប្រវែងជាង១១ គីឡូម៉ែត្រ ប្របមាត់ឆ្នេរកែប គ្រោងនឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប និងតំណាងADB កាលពីថ្ងៃទី៣០ ខែកញ្ញា។

យោងតាមរបាយការណ៍ កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ នឹងចាប់ពីក្រុងកែប ដល់ឆ្នេរអង្កោល ហើយគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ១០,៥លានដុល្លារ។

តាមការគ្រោងទុក ការសាងសង់នឹងចាប់ផ្តើមពីវិច្ឆិកា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់ ២២ ខែ ពោលគឺគ្រោងនឹងនៅខែកញ្ញា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា គម្រោងផ្លូវប្របមាត់ឆ្នេរកែបនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ក្រោមគម្រោងនេះ ADB ក៏បានសម្រេចផ្ដល់ថវិកា ១,៦ លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នៅកោះទន្សាយផ្ទាល់តែម្ដង ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្តាលខែតុលានេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]