តើប្រទេសណាលើលោកដែលកម្មករសំណង់ប្រាក់ខែខ្ពស់បំផុត ហើយប្រទេសណាទាបបំផុត?
គេហទំព័រអន្តរជាតិ Workwear Guru ថ្មីៗនេះបានចេញរបាយការណ៍មួយ រៀងចំណាត់ថ្នាក់ប្រទេសជុំវិញពិភពលោក ពីប្រទេសដែលល្អ និងអំណោយផលបំផុតសម្រាប់កម្មករសំណង់ រហូតដល់ប្រទេសដែលអាក្រក់បំផុត ដោយផ្អែកលើកត្តាប្រាក់បៀវត្ស៍ សុវត្ថិភាព និងចំណាយនៃការរស់នៅជាទូទៅ។
ក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលត្រូវបានចាត់ទុកជាឋានសួគ៌ល្អបំផុតសម្រាប់កម្មករសំណង់ មាន ៦ ប្រទេស ស្ថិតនៅអឺរ៉ុប ប្រទេស ២ ផ្សេងទៀត ស្ថិតក្នុងតំបន់អាស៊ី (ចិន និងសិង្ហបុរី) និង ២ ទៀតស្ថិតក្នុងទ្វីបអាមេរិកខាងជើង។
ប្រទេសដែលផ្ដល់ប្រាក់បៀវត្សរ៍ជាមធ្យមខ្ពស់បំផុតសម្រាប់កម្មករសំណង់គឺប្រទេសស្វីស ដែលប្រាក់ខែគឺដល់ទី ៧៩ ១៥៩ ដុល្លារ ក្នុងឆ្នាំ ឬជាង ៦ ៥០០ ដុល្លារក្នុង១ ខែ។
ដោយឡែក ប្រទេសដែលមានប្រាក់បៀវត្សរ៍ទាបបំផុតគឺអ៊ុយប៉េគីស្ថាន ដែលមានត្រឹម ៨៧៥ ដុល្លារ១ ឆ្នាំ ឬត្រឹម ៧២ ដុល្លារក្នុង១ ខែ ប៉ុណ្ណោះ។
ប្រទេសនៅក្នុងទ្វីបអាហ្រ្វិកភាគច្រើនស្ថិតនៅលំដាប់ក្រោមៗ។ ក្នុងនោះ ប្រទេសដែលទាប់បំផុតគឺប្រទេសយេម៉ែន និងអ៊ុយប៉េគីស្ថាន ដោយសារប្រាក់បៀវត្សរ៍ទាបខ្លាំង ខណៈ មីយ៉ាន់ម៉ា និងអ៊ូហ្គង់ដា គឺនៅលំដាប់ទាបបំផុតដែរ ព្រោះមានអត្រាគ្រោះថ្នាក់លើកម្មករសំណង់ខ្ពស់។
សម្រាប់ប្រទេសកម្ពុជាវិញ គឺជាប់ចំណាត់ថ្នាក់ទី ១០៥ ក្នុងចំណោមប្រទេសចំនួន ១២៥ ដោយកម្មករសំណង់មានប្រាក់បៀវត្ស៍ប្រចាំឆ្នាំប្រមាណ ៥ ៧២៣ ដុល្លារ និងអត្រាគ្រោះថ្នាក់២៣%។

