ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ទីលានគ្រប់គ្រងសំណល់រឹងស្ដង់ដាមួយ នៅក្រុងពោធិ៍សាត់ ត្រូវបានសាងសង់រួចបានប្រមាណជាង ៩៨% ហើយ ដោយគ្រោងនឹងប្រកាសដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី២៨ ធ្នូ របស់អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ជាវ តាយ។
បើគិតពីការងារជាផ្នែកសំខាន់ៗ រណ្តៅទុកដាក់សំរាមទី១ និងទី២ សម្រេចបាន ១០០% អគាររដ្ឋបាល ១០០% ឃ្លាំងសម្រាប់ហាល ឬស្តុកកករខាប់(ភក់) ៧០% អាងចម្រោះទឹករងៃ ១០០% ការដាក់បង្គោលភ្លើង ១០០% ស្រះបំប្លែងក្លិនទឹក ៨១% ច្រកទ្វារចេញចូល ៥០% និងកន្លែងថ្លឹងរថយន្តដឹកសំរាម ៤៤,៥២%។
ទីលានគ្រប់គ្រងសំណល់រឹងនេះមានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសាងសង់ឡើងក្រោមកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ១,៦លានដុល្លារ។
គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន អ៊ឹង ស៊ឹមស៊ា ខនស្ត្រាក់សិន លើផ្ទៃដីប្រមាណជាង ១៥ហិកតា ដែលចាប់អនុវត្តតាំងពីខែមេសា ឆ្នាំ២០២០កន្លងទៅ។
ឯកឧត្តម ជាវ តាយ ក៏បានបានពន្លឿនក្រុមហ៊ុនសាងសង់ ដើម្បីឱ្យដំណើរការនៃការកសាងគម្រោង ទីលានគ្រប់គ្រងសំណល់រឹងនេះ បានលឿន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់។