សម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ជាផ្លូវការ

កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ មករា នេះ។

ពិធីបើកសម្ពោធសមិទ្ធផលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះ រួមមានផ្លូវភ្ជាប់ បាត់ដំបង-សិរីសោភ័ណ ប្រវែង ៥១គម ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣គម និងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩គម។

គួរបញ្ជាក់ថា កំណាត់បាត់ដំបង-សិរីសោភ័ណ គឺជាកំណាត់ផ្លូវទី១ ក្នុងចំណោម ៣ កំណាត់ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ តម្លៃសរុប ៥០០លានដុល្លារ ក្រោមកម្ចីហិរញ្ញប្រទានជប៉ុន។

មកទល់បច្ចុប្បន្ន កំណាត់ខាងត្បូងព្រែកក្ដាម-ធ្លាម្អម (ពោធិ៍សាត់) ប្រវែង ១៣៥គម សម្រចបាន៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២២ នេះ។ ដោយឡែក កំណាត់កណ្ដាល ពោធិ៍សាត់-បាត់ដំបង ប្រវែង ១៤៦គម សម្រេចបាន ៥៤% គ្រោងបញ្ចប់ឆ្នាំ២០២៣។

លើសពីនេះ កំណាត់សិរីសោភ័ណ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងដំណាក់កាលដេញថ្លៃ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]