ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នមានអ្នកឧកញ៉ា ២រូប បានឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវនេះរួចហើយ។
នេះបើតាមការឱ្យដឹងពីឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ។
ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា៖ «អនុវត្តតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង»។
«ដោយក្នុងនោះ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ» ឯកឧត្តម បានបន្ដ។
ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីទំហំថវិកា ដែលគ្រោងចំណាយលើគម្រោងនេះក្ដី ប៉ុន្តែអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជឿជាក់ថការថ្ពក់ដៃគ្នារវាងអ្នកឧកញ៉ាផ្ទាល់ និងអ្នកឧកញ៉ា សុខ គង់ នឹងធ្វើឱ្យផ្លូវនេះលេចរូបរាងឆាប់ៗ។