ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយ នៅភាគខាងលិចនៃរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពល ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។
យោងតាមឯកសាររបស់រដ្ឋាករទឹកក្រុងភ្នំពេញ ចេញផ្សាយថ្មីៗនេះ រោងចក្រទឹកស្អាតថ្មីនេះ មានឈ្មោះថា រោងចក្រទឹកស្អាតបឹងធំ ដែលមានអនុភាពផលិតទឹកស្អាតបាន ៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
គម្រោងថ្មីនេះ មានទីតាំងស្ថិតនៅជាប់នឹងស្ទឹងព្រែកត្នោត ក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២២នេះ ហើយនឹងបញ្ចប់នៅឆ្នាំ ២០២៤។
ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានឱ្យដឹងថា គម្រោងរោងចក្រទឹកស្អាតបឹងធំនេះ ជាផ្នែកមួយគោលនយោបាយបង្កើនការផលិតទឹកស្អាតនៅភ្នំពេញ។
ឯកឧត្តម ថា៖ «ឆ្នាំ២០២២ បរិមាណការផ្គត់ផ្គង់ទឹកស្អាត មិនទាន់ឆ្លើយតបពេញលេញទេ ហើយនៅឆ្នាំ២០២៣ នឹងឆ្លើយតបបាន ១លានម៉ែត្រគូប ប៉ុន្តែអ្វីដែលយើងបារម្ភ គឺល្បឿននៃការអភិវឌ្ឍដែលរីកថែមទៀត ដូច្នេះយើងមិនត្រូវធ្វើត្រឹម១លានម៉ែត្រគូបទេ យើងត្រូវធ្វើឱ្យបាន១,២លានម៉ែត្រគូប»។
បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជា មធ្យម ៦សែនម៉ែត្រគូបក្នុង១ថ្ងៃ។
ប៉ុន្តែ តម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ដែលមានដល់ទៅ ៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត ពិសេសក្នុងម៉ោងមានតម្រូវការទឹកខ្ពស់។
យ៉ាងណាមិញ ក្រោយរោងចក្រទឹកស្អាតបាក់ខែងដំណាក់កាលទី ១ សាងសង់រួចនៅដំណាច់ឆ្នាំ ២០២២ វានឹងជួយផលិតទឹកបានបន្ថែមបានជិត ២សែនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤សែន ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។ (អានបន្ថែម)