ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។
ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម)
ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និងកំពុងសិក្សាជាមួយ JICA និងធនាគារពិភពលោក លើគម្រោងធ្វើឱ្យប្រសើរឡើងឡូជីស្ទិក (ភស្តុភារកម្ម) នៅកម្ពុជា ដូចជា គម្រោងរថភ្លើងលើអាកាស និងការៀបចំផែនការមេភស្តុភារកម្ម ជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ផែនការមេភស្តុភាកម្មនៅកម្ពុជា ត្រូវការទុនវិនិយោគប្រមាណ ៥០ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្ឋាំខាងមុខ ដើម្បីវិនិយោគលើគម្រោងអទិភាពជាច្រើនជាង ៣០០ គម្រោង ទិសដៅដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាមានប្រសិទ្ធភាព និងផលិតភាពខ្ពស់ជាដើម»។
ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងកំពង់ផែ ដែលមានរីកចម្រើនគួរឱ្យកត់សំគាល់ចាប់តាំងពីឆ្នាំ១៩៩៨ មកពោលគឺនៅពេលកម្ពុជា មានសន្តិភាពពេញលេញ។