សម្ដេចហ៊ុន សែន បញ្ជាឱ្យក្រសួងពន្លឿនគម្រោងរថភ្លើងក្រោមដី និងរថភ្លើងល្បឿនលឿន

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការសិក្សា និងការស្វែងរកដៃគូរវិនិយោគ សម្រាប់គម្រោងរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងគម្រោងធ្វើទំនើបកម្មរថភ្លើងមានស្រាប់ ២ ខ្សែរ ជារថភ្លើងល្បឿនលឿន។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។

«សម្រាប់គម្រោងរថភ្លើងសាធារណៈក្នុងក្រុងភ្នំពេញ សម្ដេចបានជ្រើសរើស បែបក្រោមដី ព្រោះវាស្រួលក្នុងការសាងសង់ស្ថានីយ និងមិនប៉ះដល់សោភ័ណភាពក្រុង។ ជាក់ស្ដែង ក្រុមហ៊ុនCCCC [China Communications Construction Company ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនសង់ផ្លូវល្បឿនលឿន] សិក្សាបឋមរួចហើយ តែយើងបានផ្ដល់អនុសាសន៍ឱ្យកែចំណុចខ្លះ មុននឹងសម្រេចជាចុងក្រោយ ឆាប់ៗនេះ»។

«ដោយឡែក សម្រាប់គម្រោងធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់២ ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿន ១៦០គម ក្នុង១ ម៉ោង ដូចនៅឡាវ ក្រសួងក៏កំពុងពន្លឿនការសិក្សាផងដែរ»។

ក្នុងអំឡុងពេលចាំការសិក្សានេះ រដ្ឋាភិបាលក៏កំពុងខិតខំរកអ្នកវិនិយោគ ឬទុនវិនិយោគសម្រាប់ការសាងសង់គម្រោងទាំង ២ នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]