ក្រសួងសាធារណការចាប់ផ្តើមសិក្សាគំនូសប្លង់លម្អិតនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំនូសប្លង់លម្អិតនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយក្រុមហ៊ុនទទួលសិទ្ធសាងសង់ សំដៅជំរុញការសាងសង់នាពេលខាងមុខ។

កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engineering Co., Ltd. និង Seoyoung Engineering Co., Ltd.។

ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសគម្រោង ជូនដល់អង្គភាពគ្រប់គ្រងគម្រោង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។

ឯកឧត្តម កឹម បូរី បាន ណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ធ្វើកិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពរដ្ឋបាល សំដៅធ្វើគម្រោងទទួលបានជោគជ័យ និងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។

- Video Advertisement -