ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ការសាងសង់កីឡដ្ឋានតម្លៃ ២លានដុល្លារ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុង ដំណើរការទៅតាមធម្មតា បើទោះជាកម្ពុជាកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក្តី។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងកិច្ចចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃសុក្រ សប្តាហ៍មុន នេះថា៖ «យ៉ាងយូរខែមេសា ឆ្នាំ ២០២២ ខាងមុខ យើងនឹងបានស្តាតថ្មីដ៏ល្អនេះនៅក្នុងទឹកដីខេត្តកំពង់ស្ពឺរបស់យើងជាក់ជាមិនខាន»។
កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
កីឡដ្ឋានស្តង់ដារអន្តរជាតិមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា។
គម្រោងបានបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ (អានបន្ថែម)
