ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាចង់បង្កើតផ្លូវរថភ្លើង តភ្ជាប់ទៅទីក្រុងភ្នំពេញទៅកាន់កំពង់ផែថ្មីដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងជំរុញកំណើនសេដ្ឋកិច្ច។
យោងតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីសម្ពោធចំណតផែកុងតឺន័រ LM17 នៅថ្ងៃទី ២០ ខែកញ្ញា ផ្លូវនេះអាចជាផ្លូវដែលតភ្ជាប់ពីផ្លូវដែកចាស់ ដែលមានស្រាប់ ឬជាផ្លូវថ្មី អាស្រ័យលើលទ្ធផលនៃការសិក្សា។
បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើឱ្យមន្រ្តីពិនិត្យលើកការជួសជុលផ្លូវដែកតភ្ជាប់ទៅគីឡូលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឡើងវិញផង ព្រោះទីតាំងនោះក៏ជាចំណតផែរណប ទិសដៅដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសាធារណៈ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍។