ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ទីបំផុត គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។
ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក្ដី អង្គការ JICA បានបន្តស្នើដល់អ្នករស់នៅក្រុងភ្នំពេញឈប់បោះចោលសំរាមតាមផ្លូវ ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងការបង្ការការជន់លិច។
គម្រោងជំហានទី៤ នេះបានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយក្រោយដាក់ដំណើរជាស្ថាពរ វានឹងជួយកាត់បន្ថយបញ្ហាជន់លិច តាមរយៈការរំដោះទឹកភ្លៀងតាមប្រព័ន្ធលូក្នុងល្បឿនលឿនជាងមុនពីរយៈពេល១២-២៤ម៉ោង មកសល់ត្រឹម ២ម៉ោង។
គម្រោងនេះ មានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក ខណៈការងារធំដែលអនុវត្តក្នុងគម្រោងនេះរួមមាន៖
១. ការដំឡើងប្រព័ន្ធលូសរុបប្រវែង ១២,២គីឡូម៉ែត្រ
២. ការសាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹកនៅសួនសាធារណៈខាងមុខ CDC
៣. ការដំឡើងម៉ាស៊ីនមេកានិច (ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ) ចំនួន៦ នៅច្រកទ្វារស្ថានីយបូមទឹក
៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២
៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែទាំ។
គួររំឭកដែរថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក JICA បានផ្តល់កិច្ចសហប្រតិបត្តិការដល់ទីក្រុងភ្នំពេញ ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយការជន់លិច ដូចបានអនុវត្តគម្រោងការពារទឹកជំនន់ ៤ ជំហានមកហើយ ដែលគ្របដណ្តប់លើតំបន់អាគ្នេយ៍ ឥសាន្ត និងកណ្តាលនៃទីក្រុង។