ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានជាង ៣០%

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានជាង៣០% ខណៈដំណើរការសាងសង់គម្រោងទាំងមូលស្ថិតតាមផែនការ បើទោះបីជារងផលប៉ះពាល់ដោយការជន់លិចជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះក្តី។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា នេះថា ដំណើរការយឺតយ៉ាវបន្តិចបន្តួច ដោយសារការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែក្រុមហ៊ុនបានត្រៀមចាំសម្រាប់ការទប់ស្កាត់ ដែលធ្វើឱ្យដំណើរការសាងសង់នៅបន្តតាមការគ្រោងទុក។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «កាលពីមុននេះ សម្រេចការសាងសង់បាន២៨% ហើយគិតមកទល់ពេលនេះ ប្រហែលសម្រេចជាង៣០%ហើយ។ ក្រុមហ៊ុននឹងបញ្ជូនរបាយការណ៍វឌ្ឍនភាពនេះ មកឆាប់ៗនេះ»។

វិនិយោគដោយក្រុមហ៊ុន OCIC ទឹកប្រាក់ប្រមាណ ១៥០០ លានដុល្លារ ដែលភាគហ៊ុន៩០ភាគរយ កាន់កាប់ដោយ OCIC និង ១០ភាគរយ កាន់កាប់ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដំណាក់កាលទី២១ នៃគម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]