រដ្ឋសភាបង្ហាញប្លង់ស្ថាបត្យកម្មអគារថ្មីតម្លៃ ២៥ លានដុល្លារ រចនាបថទំនើប និងគិតគូរពីបរិស្ថាន

រដ្ឋសភាជាតិនៃកម្ពុជា កាលពីព្រឹកមិញនេះ បានបង្ហាញនូវគំរូប្លង់ស្ថាបត្យកម្មអគាររដ្ឋបាលថ្មីរបស់ខ្លួន តម្លៃជាង ២៥លានដុល្លារ ដែលបច្ចុប្បន្នកំពុងបើកដេញថ្លៃរកអ្នកម៉ៅការសាងសង់។ (អានបន្ថែម)

បើយោងតាមរូបភាព អគាររដ្ឋបាលថ្មីនេះ មានរចនាបថទំនើបទាន់សម័យ ពិសេសគិតគូរពីបរិស្ថានខ្ពស់ ដែលស្គាល់ជាទូទៅថា Green Building។

អគារថ្មីនេះ នឹងក្លាយជាអគារគូនឹងអគារចាស់ដែលមានរចនាបថខ្មែរបូរាណ ទិសដៅដើម្បីបង្ហាញនូវតុល្យភាពនៃការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យ បានយ៉ាងល្អឥតខ្ចោះ។

គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ នឹងធ្វើឡើងក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំងពីរ បានចុះហត្ថលេខតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។

បើតាមផែនការ អគាររដ្ឋបាលថ្មីនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ដែលស្ថិតនៅក្នុងទីតាំងរបស់រដ្ឋសភាជាតិផ្ទាល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]