គម្រោងពង្រីកកំពង់ផែព្រះសីហនុបើកដេញថ្លៃរកអ្នកសាងសង់ហើយ ការដ្ឋានគ្រោងបើកឆ្នាំ ២០២២

គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដំណាក់កាលទី ១ ក្រោមជំនួយ ២០០លានដុល្លាររបស់ជប៉ុន បានបញ្ចប់ការគូរប្លង់ហើយ បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលដាក់ដេញថ្លៃ ជ្រើសរើសអ្នកសាងសង ខណៈការដ្ឋានគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងពង្រីកជំហានទី១ នឹងធ្វើនៅឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។

ជាក់ស្ដែង តាមផែនការដំបូង ការដ្ឋានត្រៀមបើតាំងពី២០២១ នេះមកម្ល៉េះ តែក្រុមការងារបានធ្វើកែសម្រួលគំរូប្លង់ខ្លះ ទើបពន្យារទៅឆ្នាំ ២០២២។

បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ។ (អានបន្ថែម)

ក្រោយជំហានទី ១ សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ដោយឡែករដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី ៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល JICA កំពុងសិក្សាលើជំហាននេះ។ (អានបន្ថែម)

លើសពីនេះ សម្រាប់រយៈពេលវែង គឺជំហានទី៤ និង ៥ ដែលនឹងពង្រីកជម្រៅដល់ទៅ ១៨,៥ និង ១៩ ម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]