ក្រុមហ៊ុន Bentley Systems ប្រកាសជ័យលាភីគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះជ័យលាភីនៃកម្មវិធីប្រកួតគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១ ឬ Year in Infrastructure 2021 ក៏ដូចជា ឈ្មោះស្ថាបនិកកិត្តិយសផងដែរ។

កម្មវិធីប្រកាសពានរង្វាន់ធ្វើទៅរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី១ និង ទី២ ធ្នូ កន្លងមកនេះ ដែលជាកម្មវិធីអនឡាញ និងមានការចូលរួមពីក្រុមហ៊ុនធំៗ និងអ្នកជំនាញផ្នែកសំណង់ ក៏ដូចជា software គ្រប់គ្រងគម្រោងសំណង់ពីជុំវិញពិភពលោកជាច្រើន។

នៅថ្ងៃទី១ ក្រុមហ៊ុន Bentley បានប្រកាសឈ្មោះជ័យលាភីស្ថាបនិកកិត្តិយសចំនួន ២២នាក់ ដែលសុទ្ធសឹងតែប្រធាន ឬអ្នកតំណាងឱ្យអង្គការ ឬក្រុមហ៊ុន ដែលប្រើប្រាស់ និងកែច្នៃ software គ្រប់គ្រងគម្រោងសំណង់ ដើម្បីបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន សង្គម និងពិភពលោកទាំងមូល។

ស្ថាបនិកកិត្តិយសទាំងនេះ ត្រូវបានជ្រើសរើសចេញពី ២៣០ ស្ថាប័ន ដែលបានដាក់សំណើមកប្រកួត។

ដោយឡែក នៅថ្ងៃទី ២ កម្មវិធីក៏បានប្រកាសឈ្មោះជ័យលាភីទាំង ១៩ គម្រោង ដែលទទួលបានពាន លើភាពច្នៃប្រឌិតក្នុងការប្រើប្រាស់កម្មវិធីរបស់ Bentley ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសំណង់នានា ប្រកបដោយនិរន្តរភាព គុណភាព និងសន្សំសំចៃថវិកា។

ពានរង្វាន់នេះ ត្រូវបានកាត់សេចក្ដីដោយក្រុមប្រឹក្សាគណៈវិនិច្ឆ័យឯករាជ្យចំនួន ១៦ ហើយអ្នកឈ្នះ ១៦ គម្រោងចុងក្រោយនេះ ត្រូវបានជ្រើសចេញពី បេក្ខជនជិត ៣០០ គម្រោង ដែលដែលស្នើដោយក្រុមហ៊ុន ២៣០ កន្លែង មកពី ៤៥ ប្រទេស។

បញ្ជីឈ្មោះអ្នកឈ្នះ និងស្ថាបនិកកិត្តិយសចុចទីនេះ និងនៅទីនេះ

- Video Advertisement -