ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៦ ខែធ្នូ នេះ បានបើកសម្ពោធឱ្យប្រើប្រាស់អគារវះកាត់ និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានសាងសង់ដោយស្ដង់ដា និងក្រោមជំនួយឥតសំណងរបស់ជប៉ុន មានតម្លៃជាង ៩០ម៉ឺនដុល្លារ។
ពិធីបើកសម្ពោធនេះធ្វើឡើងនៅក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។
បើយោងតាមអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) របស់ជប៉ុនដែលជាម្ចាស់ជំនួយ អគារថ្មីនេះមានកម្ពស់ពីរជាន់ និង១៩បន្ទប់ ដែលបានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២១ និងទើបតែបញ្ចប់ការពីពេលថ្មីៗនេះ។
ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្នុងទិសដៅពង្រឹងសេវាវេជ្ជសាស្រ្តផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ ដែលអាចឱ្យអ្នកជំងឺនៅភាគឦសាននៃប្រទេសកម្ពុជាទទួលបានការព្យាបាលសមស្របនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។