ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងបើកភ្លើងខៀវលើលទ្ធផលសិក្សាគម្រោងពង្រីកកំពង់ផែសីហនុជំហានទី២ និងទី៣ ដែលទើបតែបញ្ចប់ដោយទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ខណៈគម្រោងអាចនឹងលេចជារូបរាង ជាផ្លែផ្កានៅឆ្នាំ ២០៣០ ខាងមុខនេះ។
នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែធ្នូ នេះ។
យោងតាមលទ្ធផលនៃការសិក្សា ជំហានទី ២ និង ទី៣ នេះ គឺនឹងពង្រីកផែឱ្យមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ ខណៈការសាងសង់អាចនឹងបញ្ចប់នៅឆ្នាំ ២០២៨ និង ២០៣០ រៀងៗគ្នា។
ជុំវិញរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំថា ជំហានទាំង ២ គួរប្រើប្រាស់កញ្ចប់ថវិកា ទីប្រឹក្សាសិក្សាគូរប្លង់ និងត្រួតពិនិត្យគម្រោងតែមួយ ប៉ុន្តែក្រុមហ៊ុនសាងសង់អាចមាន ២ ក្រុមហ៊ុន ដើម្បីពន្លឿនការសាងសង់។
គួរបញ្ជាក់ថា បើតាមផែនការ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ ជំហានទី១ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ។
សម្រាប់ជំហានទី១ នេះ ក្រុមការងារបានបញ្ចប់ការគូរប្លង់ហើយ បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលដាក់ដេញថ្លៃ ជ្រើសរើសអ្នកសាងសង់ ខណៈការដ្ឋានគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ។ (អានបន្ថែម)
ដោយឡែក សម្រាប់រយៈពេលវែង គឺជំហានទី៤ និង ៥ គឺគ្រោងនឹងពង្រីកជម្រៅដល់ទៅ ១៨,៥ និង ១៩ ម៉ែត្រ។