ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ការសាងសង់កំពង់ផែទេសចរណ៍កំពតតម្លៃ ៨លានដុល្លារ ត្រូវបានពន្រយាពេលបញ្ចប់ម្ដងទៀតហើយ ដល់ចុងខែមីនា ឆ្នាំ២០២២ នេះ ក្រោយពន្យារជាច្រើនលើកច្រើនសាតាំងពីឆ្នាំ ២០២០ មក។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងនៅថ្ងៃទី ៦ មករា នេះថា គម្រោងកំពង់ផែនេះ ជាក់ស្ដែងគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២១ ប៉ុន្តែត្រូវពន្យារពេល ដោយសារការងារសាងសង់ជួបការរំខានមួយចំនួនពីវិបត្តិកូវីដ១៩។
លោកថា៖ «តាមការគ្រោងទុក គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ប៉ុន្តែឥឡូវត្រូវពន្យារពេលបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២»។
ទោះយ៉ាងណា ប្រធានមន្ទីរទេសចរណ៍រូបនេះ មិនមានព័ត៌មានលម្អិតពីភាគរយនៃការងារសាងសង់កំពង់ផែនេះទេ។
កំពង់ផែនេះ បើកការដ្ឋានតាំងពីឆ្នាំ ២០១៨ ដែលសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។
គួរបញ្ជាក់ថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យារទៅដើមឆ្នាំ ២០២១ ពាក់កណ្ដាលឆ្នាំ២០២១ ចុងឆ្នាំ ២០២១ ហើយបច្ចុប្បន្នទៅដើមឆ្នាំ ២០២២។ (អានបន្ថែម)
ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាឱ្យក្រុមហ៊ុនទទួលខុសត្រូវបន្ថែមកម្លាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពតនេះ ប៉ុន្តែនៅតែមិនទាន់ផែនការ។ (អានបន្ថែម)