ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងស្ពានអាកាសថ្មីត្រង់ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ឬស្ពានអាកាសផ្លូវ ២០០៤ គ្រោងនឹងបើកការដ្ឋាននៅខែមីនា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១៤ ខែ។
នេះបើយោងតាមកិច្ចប្រជុំរវាង អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង ស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ស ថេត តំណាងក្រុមហ៊ុន OCIC និងភាគីពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ១១ មករា។
ស្ពានអាកាសថ្មីមួយនេះ នឹងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ផ្លូវប្រសព្វ វិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤)។ ស្ពាននេះមានប្រវែង ៥១៦,២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥,៨ម៉ែត្រ កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥ ~៥,៥ម៉ែត្រ។
ការសាងសង់នេះ នឹងចាប់ពីខែមីនាឆ្នាំ២០២២ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង១៤ខែ ធ្វើយ៉ាងណាឱ្យស្ថាបនាឱ្យបានរួចរាល់នៅមុនពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣។
គួរបញ្ជាក់ថា ការដ្ឋានស្ពាននឹងបើកស្របពេលដែលស្ពានអាកាសចោមចៅប្រកាសដាក់ឱ្យប្រើប្រាស់នៅខែមីនាខាងមុខ។