ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សេចក្ដីព្រាងលទ្ធផលនៃការសិក្សាផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដំណាក់កាលពី១ ត្រូវបានបញ្ចប់ហើយ ខណៈបច្ចុប្បន្នអន្តរក្រសួងកំពុងវាយតម្លៃ ពិភាក្សា និងផ្តល់យោបល់លើលទ្ធផលនេះ។
កិច្ចប្រជុំវាយតម្លៃលើសេចក្ដីព្រាងលទ្ធផលសិក្សា ធ្វើឡើងកាលពីថ្ងៃទី ៣០ មីនា ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានដំណាងពីវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាយស៊ិនជិន (UPDIS) ព្រមទាំងមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធ។
របាយការណ៍លទ្ធផលសម្រាប់ដំណាក់កាលពី១ ផ្តោតលើផ្នែកសំខាន់ៗ ចំនួន ២ រួមមាន ១) ការវិភាគតំបន់ និងស្ថានភាព និង ២) ទស្សនទានបឋម ដោយបង្ហាញពីរូបភាពអនាគតនៃការរៀបចំផែនការមេ។
អង្គប្រជុំក៏បានស្នើឱ្យកែសម្រួលចំណុចខ្លះ មុននឹងត្រឡប់មកប្រជុំម្ដងទៀត ហើយសម្រេចយកជាផ្លូវការ។
សូមបញ្ជាក់ថា ការរៀបចំផែនការមេនេះ កំពុងសិក្សាដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាយស៊ិនជិន (UPDIS) និងត្រូវបានចែកជា ៥ដំណាក់កាល ដោយនឹងចំណាយពេល ១៨ ខែ ។
ការសិក្សានឹងរួមបញ្ចូល ការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ ផែនការទីក្រុងវៃឆ្លាត ការរៀបចំសំណង់អគារ តំបន់លំនៅដ្ឋាន ការកំណត់តំបន់ឧស្សាហកម្ម និងតំបន់ការពារបរិស្ថានជាដើម។