ពហុកីឡដ្ឋានកំពង់ស្ពឺ សម្រេចសាងសង់ជាង ៩០ភាគរយ គ្រោងសម្ពោធនៅខែកញ្ញាខាងមុខ

ពហុកីឡាដ្ឋានដ៏ប្រណិតស្តង់ដាអន្តរជាតិដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដំណើរការសាងសង់យ៉ាងរលូនសម្រេចបានជាង ៩០ភាគរយ នៃគម្រោងទាំងមូល។

ពហុកីឡាដ្ឋាននេះ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែកញ្ញាខាងមុខ។ នេះបើយោងតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថា ការងារសាងសង់នៅសេសសល់ ទាក់ទងនឹងសោភណ្ឌភាព ដូចជាការក្រាលស្មៅ ដាំដើមឈើ។

ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ “គិតមកដល់ពេលនេះ សម្រេចបាន ៩០ភាគរយហើយ នៅសល់តែការងារសម្អាតដាំស្មៅ ដាំដើមឈើ និងការងារសោភណ្ឌភាពបន្តិចទៀតទេ នឹងបញ្ចប់ឆាប់ៗខាងមុខ តាមផែនការហើយ ប្រហែលនៅខែ៩ខាងមុខនេះ គឺយើងអាចសម្ពោធដាក់ឱ្យប្រើប្រាស់បានហើយ”។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិកមូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]