គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធលូដំណាក់កាលទី៥ នៅភ្នំពេញចាប់ផ្តើមឆាប់ៗនេះ

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ដំណាក់កាលទី៥ នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃ ១០ ខែឧសភា ឆ្នាំ២០២២។

គម្រោងទី៥ ស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព ដែលនឹងអនុវត្តគ្របដណ្តប់លើផ្នែកខាងលិចឆៀងខាងត្បូងនៃរាជធានីភ្នំពេញ ពោលគឺតំបន់ជម្រាល (Catchment Areas) ទី១, ២, ៣, ៤, ៥, ៦, ៨, និងទី៩ នៅក្នុងផែនការមេ ដែលមានសរុប ២៧ តំបន់ជម្រាល។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងប្រភេទនេះ ចំនួន ៤ លើកមកហើយ ដោយអភិវឌ្ឍប្រព័ន្ធប្រឡាយលូយ៉ាងល្អប្រសើរ និងបញ្ចៀសបាននូវការលិចលង់ធ្ងន់ធ្ងរនៅរដូវវស្សា។

ក្នុងនោះ គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម)

- Video Advertisement -