ក្រសួងកំពុងពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។​

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ដឹកនាំដោយ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសជំនាញក្រោមឱវាទ និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីការដោះស្រាយផលប៉ះពាល់ទៅលើទីតាំងគ្រោងសាងសង់ស្ថានីយបូមចំនួន ៤កន្លែង ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។

ស្ថានីយបូមទឹកទី១ មានទីតាំងស្ថិតនៅសង្កាត់តាខ្មៅ ស្ថានីយបូមទី២ ស្ថិតក្នុងសង្កាត់តាក្តុល ស្ថានីយបូមទី៣ និងស្ថានីយបូមទឹកទី៤ ស្ថិតនៅក្នុង សង្កាត់កំពង់សំណាញ់៕ (អានបន្ថែម)

- Video Advertisement -