ទីភ្នាក់ងារបារាំង AFD នឹងសិក្សាគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត

ទីភ្នាក់ងារបារាំងឃ AFD សន្យាជួយសិក្សាលម្អិតគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មី បន្ទាប់ពីរោងចក្របាខែងជំហានទី១ និងជំហានទី២ ជាផ្នែកមួយនៃការបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។​

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា AFD នឹងជួលក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីសិក្សាលម្អិតលើគម្រោងសាងសង់ ទឹកស្អាត នៅខែតុលា ឬខែវិច្ឆិកាខាងមុខ។​

ឯកឧត្តមបញ្ជាក់ថា គម្រោងផែនការមេ Master Plan របស់រដ្ឋាករទឹកមានហើយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងចក្រទឹកស្អាតជាបន្តបន្ទាប់ ប៉ុន្តែគម្រោងនីមួយៗ ត្រូវការសិក្សាលម្អិត ផ្អែកលើកត្តាសេដ្ឋកិច្ច បច្ចេកទេស​ និងទីតាំង។​

ឯកឧត្តម ឡុង ណារ៉ូ ថ្លែងថា៖ “ឥឡូវយើងទទួលបានភ្លើងលឿងពី AFD អំពីការសិក្សា ក្រោយពីឆ្នាំ២០២៤-២០២៥ តើយើងត្រូវធ្វើអ្វីទៀតបន្ត? យើងត្រូវយកផែនការមេជំហានទីបីនេះ មកធ្វើការសិក្សា ដោយ AFD និងអង្គការមួយរប​ស់បារាំង ឱ្យលុយជួលទីប្រឹក្សាបច្ចេកទេស ចុះមកសិក្សាលម្អិត”។

ឯកឧត្តមបញ្ជាក់ថា គម្រោងមេរបស់រដ្ឋាករទឹក មានរួចហើយ ដោយក្នុងនោះ បន្ទាប់ពីបាក់ខែងជំហានទី១ និងទីពីរ ត្រូវសាងសង់បាក់ខែងជំហានទីបី បន្ទាប់មកត្រូវបន្តសង់ស្ថានីយទឹកនិរូតជំហានទី៣ និង រោងចក្រទឹកស្អាតនៅភាគខាងកើត និងភាគខាងត្បូងរាជធានីភ្នំពេញមួយទៀត ដែលត្រូវយកទឹកពីស្ថានីយកោះនរា។

ឯកឧត្តម ឡុង ណា ថ្លែងថា៖ “ការសាងសង់រោងចក្រពីមួយឆ្នាំទៅមួយឆ្នាំ មាននៅក្នុង Master Plan ប៉ុន្តែយើងត្រូវសិក្សាលម្អិត ទៅលើលក្ខណៈសេដ្ឋកិច្ច លក្ខណៈបច្ចេកទេស ថាតើសាងរោងចក្រណាមួយដែលចំណាយហើយកាត់បន្ថយថ្លៃដើមរដ្ឋាករទឹក និងងាយស្រួលក្នុងការផលិតជាងគេ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]