គម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង១៦២គីឡូវ៉ាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូចកម្លាំង ១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ កក្កដា ២០២២។

គម្រោងនេះស្ថិតនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់ឡើងក្រោមជំនួយឧបត្ថមរបស់ក្រុមហ៊ុន Snetech Group និងក្រុមហ៊ុន Chin Group។

គួរបញ្ជាក់ដែរថា គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យនេះគឺ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅក្នុងតំបន់ឱ្យទទួលបានអគ្គីសនីប្រើប្រាស់បានយ៉ាងល្អប្រសើរថែមទៀត។

- Video Advertisement -