ក្រុមហ៊ុន AIAI ប្តេជា្ញសង់អាកាសយានដ្ឋានអន្តរ​ជាតិ​សៀមរាប​-​អង្គរ ឱ្យបាន ៧០% ត្រឹមដំណាច់ឆ្នាំនេះ

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) (AIAI) ដាក់ទិសដៅ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរ​ជាតិ​សៀមរាប​-​អង្គរ​ សម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២នេះ។

ក្រុមហ៊ុនបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣​ ដើម្បីតាមដានជំរុញការអនុវត្តគម្រោង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។​

ឯកឧត្តម តឹករ៉េត ​សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អា​​កាស​ចរណ៍​ជាតិ​កម្ពុជា អង្គរអ៊ែរ បានបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ ដោយសម្រេចបានជិត ៣៤% នៃគម្រោងទាំងមូល គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ នេះ ។

ឯកឧត្តម រ៉េត ​សំរេច  លើកឡើងថា ៖ “ក្នុងនោះ ផ្នែកមួយចំនួន ដូចជា អនុស្ថានីយអគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: និងអគារបញ្ជាផ្លូវហោះហើរ សម្រេចបានលើសពី ៧០ភាគរយ ចំណែកផ្លូវរត់ (Runway) ត្រូវបានតភ្ជាប់ជាស្ថាពរ​ហើយ”។

បច្ចុប្បន្ន ក្រុមហ៊ុន AIAI ប្តេជ្ញាសម្រេចឱ្យបាន ៥០% នៃគម្រោងទាំងមូល នៅដំណាច់ត្រីមាសទី៣ ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ សាងសង់​លើ​ផ្ទៃដី​ទំហំ ៧០០​ហិកតា​ ដែលមាន​ទុនវិនិយោគ​ចំនួន​ ៨៨០​លាន​ដុល្លារ​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]