សម្តេចឱ្យអាទិភាពលើគម្រោងសង់ផ្លូវរថភ្លើងក្រោមដី ជំនួសឱ្យផ្លូវរថភ្លើងអាកាសដែលធ្លាប់សិក្សា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត គឺរថភ្លើងក្រោមដី ដែលនឹងជំនួសឱ្យការសាងសង់រថភ្លើងលើអាកាស​ដែលអង្គការដៃគូជប៉ុន (JICA) ធ្លាប់បានសិក្សា។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ចំនួន ០២បន្ថែម ទៀតនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងរថភ្លើងក្រោមដី មានលក្ខណល្អជាង គម្រោងផ្សេងទៀត ដូចជារថភ្លើងលើអាកាសជាដើម។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើយើងយកលុយ ១៨០០លានដុល្លារ (សិក្សាដោយ JICA) យកមកធ្វើរថភ្លើងលើអាកាស វាកាត់លើដំបូលផ្ទះនេះ ដំបូលផ្ទះនោះ វាវេទនាណាស់។ ដូច្នេះ​ ជម្រើសថ្ងៃក្រោយ គឺរថភ្លើងក្រោមដីវិញល្អជាង”។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រថភ្លើងក្រោមដី អាចតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ និងចេញទៅខេត្តកណ្តាល។

ក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានស្នើដល់ក្រុមហ៊ុនឯកជនបរទេស សិក្សាលើលទ្ធភាពម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) នៅរាជធានីភ្នំពេញ។​ (អានបន្ថែម)

- Video Advertisement -