រដ្ឋចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តកំពង់ចាម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) ក្នុងការសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាតក្នុងខេត្តកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខា នៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២២។

ក្រោយការសាងសង់ចប់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ មានសមត្ថភាពផលិតបាន ១១៦០០ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ  និងមានបណ្ដាញចែកចាយទឹកស្អាតប្រវែង ៨០គ.ម ។

នេះជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជា​គម្រោង​​ហិរញ្ញប្បទាន​សម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹក​ប្រាក់​សរុប​ប្រមាណ ១១៩,១៧ លាន​​ដុល្លារ​អាមេរិក ហើយបានចាប់ផ្តើម​អនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨​ ហើយត្រូវបញ្ចប់​នៅ​ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៣​ ខាងមុខ។

គម្រោងមួយនេះ ស្ថិតក្រោមគម្រោង PWSSP ដែលមានតម្លៃសរុប ១១៩,១៧លានដុល្លារអាមេរិក ក្នុងនោះ​ មានការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទាន​ពីទី​ភ្នាក់ងារ​​​​អភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ក្រោមគម្រោង PWSSP កាលពីខែកក្កដាកន្លងទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​​នុវត្តន៍ ក៏បានចុះកិ​ច្ច​សន្យា​សាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រ​​​ប្រព្រឹត្តិ​កម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុង​​​​ខេត្តបាត់ដំបងជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC ) ផង​ដែរ​។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]