ក្រុមហ៊ុនចិនចង់សង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ទីតាំង នៅកម្ពុជាត្រឹមឆ្នាំ២០​២៣

BYD Auto Industry ជាក្រុមហ៊ុនដ៏ធំនាំចូលយានយន្តអគ្គិសនីរបស់ចិនមកកម្ពុជា ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។

នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Henry Yip ជានាយកថ្នាក់តំបន់របស់ក្រុម​ហ៊ុ​ន​ BYD Auto Industry នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានលើកឡើងពីគោលដៅក្នុងការ​ចូលរួមពង្រីកការប្រើប្រាស់​យានយន្តអគ្គិសនី​ដោយឈរ​លើ​​ចក្ខុ​វិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែ​នការបៃតងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of 2022-2023)។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងចង់វិនិយោគសាង​សង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០​ទីតាំងត្រឹមឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួល​ជាមួយ​ស្ថាប័ន​ជំនា​ញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។

ជាការឆ្លើយតបទៅនឹងគម្រោងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពដោយ ក្រសួងផ្ដល់ការអនុញ្ញាត​ឱ្យរៀប​ចំ​ដំឡើង​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីតាមមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង ២៥រាជ​ធានី​-ខេត្ត​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]