ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន០២ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះបើពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះ កម្ចីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលគ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)
ក្នុងនោះដែរកម្ចីចំនួន ៧០លានដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។
ដោយឡែក រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ក៏បានផ្តល់កម្ចីចំនួន ១៥០០លានដុល្លារអាមេរិក សម្រាប់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលនឹងចូលរួមចំណែកក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។