ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត់មិនចាំបាច់បង់ប្រាក់ប្រើប្រាស់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នោះទេ ខណៈរដ្ឋត្រៀមនឹងបញ្ចេញថវិកា ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពាននេះ។
នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ការបញ្ជាក់នេះ ក្រោយសម្តេចបានមើលឃើញថា ការធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងមានការបង់ប្រាក់ ដែលមានការលំបាកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ស្ពានភ្ជាប់ផ្លូវល្បឿនលឿន (ភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម) ជាប្រចាំ ជាពិសេសដូចជាអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បីជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ បានសម្រេចមិនឱ្យមានការបង់ប្រាក់ឡើយសម្រាប់អ្នកប្រើប្រាស់លើស្ពាន ភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដែលជាស្ពានភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតឡើយ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៨ គីឡូម៉ែត្រ ដោយកាត់តាមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម ស្ថិតក្នុងគម្រោងចំណាយសរុប ១៦៣៨ លានដុល្លារអាមេរិក ។
គម្រោងផ្លូវល្បឿនលឿននេះផងដែរ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ។ (អានបន្ថែម)