រដ្ឋសម្រេចបង្កើតក្រុង ស្រុកចំនួន ០៥ ក្នុងខេត្តចំនួន ០៣

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង និងស្រុកចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ នេះបើតាមអនុក្រឹត្យលេខ២៦៩, ២៧០, ២៧១ និង២៧២ អនក្រ.បក ដែលចុះកាលបរិច្ឆេទដូចគ្នានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

ក្រុង និងស្រុក ដែលបានបង្កើតឡើងចំនួន ០៥នេះ រួមមាន៖

  • ក្រុងសំពៅលូន នៃខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ០៥ គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅលូន ស្ថិតក្នុងសង្កាត់សំពៅលូន។
  • ក្រុងអរិយក្សត្រ នៃខេត្តកណ្តាលមានសង្កាត់ចំនួន១១ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។
  • ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ មានឃុំចំនួន ០៥គឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។ ទីតាំងរដ្ឋបាល ស្រុកអូរគ្រៀងសែនជ័យ ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។
  • ក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ មានសង្កាត់ចំនួន ០៥គឺ សង្កាត់វាំងចាស់ សង្កាត់វាលពង់ សង្កាត់ត្រាចទង សង្កាត់ ព្រះស្រែ និងសង្កាត់ក្សេមក្សាន្ត។ ទីតាំងរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ត្រូវស្ថិតនៅក្នុងសង្កាត់វាលពង់។
  • ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ មានឃុំចំនួន ១០គឺ ឃុំចាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វា និងឃុំភ្នំតូច។ ទីតាំងរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ ត្រូវស្ថិតនៅក្នុងឃុំជើងរាស់។

គួរបញ្ជាក់ថា ព្រំប្រទល់រដ្ឋបាលក្រុង និងស្រុក ទើបបានបង្កើតឡើងទាំង ០៥នេះ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យខាងលើនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]