រោងចក្រ​​ទឹកស្អាតបាក់ខែង​សម្រេចបាន​ ៩០% ខណៈរដ្ឋកំពុងខួងដាក់បំពង់ទឹកដ៏ធំក្រោមបាតទន្លេសាប​

គម្រោងសាងសង់រោងចក្រទឹកស្អាតដ៏ធំមួយនៅបាក់ខែង សម្រេចបាន ៩០ភាគរយហើយ ខណៈរដ្ឋកំពុងបើកការដ្ឋានខួងដាក់បំពង់មេនាំទឹក​ស្អាតទំហំ២ម៉ែត្រ​ ក្រោម​បាត​ទន្លេសាប​។ នេះបើតាមសេចក្តីប្រកាសរបស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ​

 ឯកឧត្តមឡុង ណារ៉ូ បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពអាចផលិតទឹកស្អាតសរុបបាន ៣៩០​.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការសាងសង់បាន ៩០ភាគរយហើយ។

 ឯកឧត្តមបន្តថា ក្រោយរោងចក្រនេះបើកដំណើរការ យើងរំពឹងថាសមត្ថភាពផលិតទឹកបន្ថែមនេះនឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ប្រមាណជា ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅរដូវប្រាំង ។

ដោយឡែក ចំពោះគម្រោងខួងដាក់បំពង់មេដ៏ធំ សម្រាប់នាំទឹកក្រោមបាតទន្លេសាប គឺមានអង្កត់​ផ្ចិត រហូតដល់​២ម៉ែត្រ និងបណ្តោយ ៥៥០ម៉ែត្រ ដែលគម្រោងនេះនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។

ជាងនេះទៀត បំពង់មេនាំទឹកនេះ ក៏នឹងជួយឱ្យរោងចក្រផលិតទឹកស្អាតបាក់ខែងអាចបង្កើនសមត្ថភាពផលិតទឹកបានជិតពីរដងនៅរាជធានីភ្នំពេញ ពោលគឺចាប់ពី ០,៦ ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

គួរបញ្ជាក់ដែរថា រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី១នេះម្រេចការសាងសង់បាន៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣ ខណៈរោងចក្រដំណាក់កាលទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់ នាត្រីមាសទី១ឆ្នាំ​២០២៤​ ​ខាងមុខនេះ​៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]