គម្រោងស្ពានកំពង់ឆ្នាំងទៅកំពង់ធំជាអាទិភាពបន្ទាប់ ព្រោះរដ្ឋត្រូវសង់ស្ពានក្រចេះ-កំពង់ធំសិននៅឆ្នាំនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ នឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ដោយបញ្ជាក់ថារាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានាត្រូវធ្វើតាមលំដាប់លំដោយនៃអាទិភាព។

ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានមានប្រសាសន៍នៅថ្ងៃទី២៥ កុម្ភៈ នេះថា រដ្ឋាភិបាលចាត់ទុកគម្រោងសាងសង់ស្ពានកំពង់ឆ្នាំង-កំពង់ធំ ជាគម្រោងអាទិភាពក្រោយ ដោយពេលនេះ គឺផ្តោតសំខាន់ទៅលើការសាងសង់ស្ពានក្រចេះ-កំពង់ធំសិន។

ឯកឧត្តមថ្លែងថា៖«គម្រោងស្ពានហ្នឹង ស្ថិតក្នុងអាទិភាពក្រោយ បន្តិចទៀតយើងធ្វើស្ពានឆ្លងកាត់ខេត្តក្រចេះមុន។ អាទិភាព វាទៅជាកញ្ចប់ៗ បន្តបន្ទាប់គ្នា»។

គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានកំពង់ឆ្នាំង-កំពង់ធំ អាចនឹងមានមានប្រវែងដល់ទៅ៣,៩០០ ម៉ែត្រដែលនឹងតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយបើតាមផែនការចាស់ គម្រោងនេះគួរតែត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៩ មកម្លេះ ក្រោមជំនួយរបស់ប្រទេសចិន។ (អានបន្ថែម)

ដោយឡែក ចំពោះស្ពានក្រចេះ-កំពង់ធំវិញ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីដើមខែកុម្ភៈ ស្ពានគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ដោយការសិក្សាត្រូវបានធ្វើចប់សព្វគ្រប់អស់ហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]