ព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ឯកជនទើបបង្ហើបរបាយការណ៍ការសិក្សាជូនរដ្ឋព្រឹកមិញនេះ

ក្រុមហ៊ុនឯកជន កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា នេះ បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។ នេះសឱ្យឃើញពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងដ៏ធំនេះ។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចូលរួមដោយតំណាងក្រុមហ៊ុម ក៏ដូចជាអ្នកពិគ្រោះយោបល់ Consultant។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់ និងផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍ ដោយឯកឧត្តមហាវណ្ណាល់ បានផ្តល់អនុសាសន៍ ២ ចំណុចធំៗ រួមមាន៖

១-ត្រូវបញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ និង សេដ្ឋកិច្ច ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍

២-ត្រូវរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរទៅតំបន់នោះច្រើនជាមុន។ ឧទាហរណ៍ដូចជា ការបង្កើតតំបន់ទេសចរណ៍ ឬសកម្មភាពសេដ្ឋកិច្ចថ្មីៗជាដើម។

ជាការឆ្លើយតប ក្រុមហ៊ុន ក៏ដូចជាអ្នកពិគ្រោះយោបល់ ប្ដេជ្ញាថានឹងខិតខំសិក្សានូវធាតុចូលបន្ថែមទៀតទៅក្នុងរបាយកាណ៍នេះ។

គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តហោះនេះ កំពុងសិក្សា ហើយនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនចិន China Power International Group ក្នុងលក្ខខណ្ឌសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលចុងឆ្នាំ ២០២០។ (អានបន្ថែម)

បើតាមផែនការ ការសាងសង់អាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយ ដើម្បីសម្របសម្រួល និងជំរុញការអនុវត្ត។​ (អានបន្ថែម)

ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្ថាន អាចនឹងវិនិយោគប្រមាណ ជាង៦០លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]