អាជ្ញាធរចាត់វិធានការក្ដៅរឹតបន្ដឹងច្បាប់សំណង់ ក្រោយមេការសំណង់ត្រូវឃាត់ខ្លួនករណីរន្ទារលំ

ក្រោយច្បាប់សំណង់ចូលជាធរមាន ការដ្ឋានសំណង់នានាទូទាំងប្រទេស ត្រូវបានគ្រប់គ្រងតឹងរឹងជាងមុខ ដោយកាលពីថ្ងៃទី ១០ សីហា កន្លងមកនេះ មេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន និងពិន័យតាមច្បាប់ ដោយធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។

ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការឃាត់ខ្លួន និងពិន័យតាមផ្លូវច្បាប់នេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់សំណង់យ៉ាងម៉ឹងម៉ាត់ និងជាមេរៀនសម្រាប់មេការសំណង់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ផ្សេងទៀត ឱ្យគោរពតាមច្បាប់សំណង់។

ឯកឧត្តម បន្ថែមថា ក្រោយកើតហេតុការណ៍នេះ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តខិតខំបង្កើតយន្តការច្បាប់ បទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសចាំបាច់មួយចំនួនទៀតដើម្បីពង្រឹងគុណភាពនិងសុវត្តិភាពសំណង់ ទិសដៅដើម្បីបង្កា និងបញ្ចៀសបញ្ហានេះមិនឱ្យកើតមានទៀត។

«ការចូលរួមអនុវត្តវិធានការជាធរមានខាងលើពីគ្រប់ភាគីពាក់ពន្ធ័នឹងការងារសាងសង់ នឹងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ» ឯកឧត្តមបន្ដ។

ទាក់ទិននឹងករណីនេះដែរ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា សមាគមគាំទ្រយ៉ាងពេញទំហឹងលើការពិន័យ ឬ ផ្តន្ទាទោសដល់បុគ្គល ឬក្រុមហ៊ុនសាងសង់ ដែលមិនគោរពច្បាប់។

«នេះជាការផ្ដល់មេរៀន ដល់ក្រុមហ៊ុន ឬបុគ្គលផ្សេងទៀតមិនឱ្យធ្វើតាម ហើយជាការសឱ្យឃើញថាកម្ពុជាអនុវត្តច្បាប់សំណង់បានយ៉ាងជាក់លាក់។ ក្នុងនាមជាសមាគម យើងនឹងបន្ដចុះផ្សព្វផ្សាយអំពីច្បាប់សំណង់ដល់សមាជិក និងសាធារណជនបន្ថែម ទិសដៅជំរុញការគោរពច្បាប់ និងបញ្ចៀសគ្រោះថ្នាក់នានាៗ» លោកបានបន្ដ។

លោកបានរម្លឹកបន្ថែមថា ក្រុមជាង ក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ទាំងអស់ទៅស្នេីសុំអាជ្ញាបណ្ណ​ប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មុននឹងទទួលម៉ៅការសាងសង់ ឬសិក្សាគម្រោងប្លង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]